កាលពីរាត្រីថ្ងៃទី ០៧ ខែមេសា ឆ្នំា២០២០កន្លងទៅ បន្ទាប់ពីព្រឹត្តិការណ៍ Super Moon ប្រចាំឆ្នាំ២០២០ បានកន្លងផុតទៅ គឺសង្កេតឃើញថា មានផ្សព្វផ្សាយចេញនៅរូបថតជាច្រើនរបស់ព្រះចន្ទដែលថតបាននៅទីតាំងផ្សេងៗគ្នា។   ក៏ប៉ុន្តែកាលពីយប់មិញ គេអាចមើលឃើញ និងថតបាន ព្រះចន្ទពេញវង់នៅតាមតំបន់មួយចំនួន តែប៉ុនណោះ លើភពផែនដីយើងនេះ។ កាលពីយប់មិញនេះ ព្រះចន្ទ បានបង្ហាញពណ៌ប្រែពីលឿង ទៅជាផ្កាឈូក ។​ នៅក្នុងឆ្នាំនេះ គេពុំអាចដើរថត បានរូបព្រះចន្ទនៅកន្លែងផ្សេងៗ ដែលអំណោយផល ដូចឆ្នាំមុនទេ ដោយសារមូលហេតុគឺមិនអាចចេញទៅខាងក្រៅបានដោយសេរី ព្រោះម្នាក់ៗ ខ្លាចឆ្លងជំងឺកូវីដ១៩។ រូបភាពជាច្រើនគឺថតបានពីបន្ទប់ ផ្ទះ ឬខុនដូរខ្ពស់ៗ តែប៉ុនណោះ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍( Super Moon )នេះ ចម្ងាយពីផែនដីទៅព្រះចន្ទមានត្រឹមតែជាង 356,500 km ខណៈជាធម្មតារវាងផែនដីនិងព្រះចន្ទ គឺមានចម្ងាយទៅដល់ជាង 406,700 km ៕ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ